Partner im RedaktionsNetzwerk Deutschland
Página inicialPodcastsEntrevista
ភ្ញៀវប្រចាំថ្ងៃ

ភ្ញៀវប្រចាំថ្ងៃ

Podcast ភ្ញៀវប្រចាំថ្ងៃ
Podcast ភ្ញៀវប្រចាំថ្ងៃ

ភ្ញៀវប្រចាំថ្ងៃ

Guardar

Episodios disponibles

5 de 24
  • លោក ហង់ជួន ណារ៉ុន៖ ​ការ​ប្រ​ឡង​បាក់​ឌុប​ឆ្នាំ​នេះ​គឺ​តឹង​រឹង​ដូច​មុន​បរិ​បទ​កូវីដ​១៩
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​នៅ​រាត្រី​នេះ ​គឺ​លោក ​ហង់ជួន​ ណារ៉ុន​ រដ្ឋ​មន្ត្រី​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា។​ លោក​រដ្ឋ​មន្ត្រី​​ថ្លែង​ថា ​ការ​ប្រឡង​បាក់​ឌុប​​ឆ្នាំ​នេះ​មាន​ភាព​រលូន​ ទោះ​បី​មាន​បេក្ខជន​មួយ​ចំនួន​មាន​បញ្ហា​សុខ​ភាព​។​ បើ​តាម ​លោក ​ហង់ជួន​ ណារ៉ុន​ ការ​ប្រ​ឡង​បាក់​ឌុប​ឆ្នាំ​នេះ​គឺ​តឹង​រឹង​ដូច​មុន​បរិបទ​កូវីដ១៩​។​ តែ​លោក​ពន្យល់​ថា ​ការ​ប្រ​ឡង​បាក់​ឌុប​គឺ​ជា​ការ​វាស់​ស្ទង់​សមត្ថភាព​របស់​បេក្ខ​ជន​ម្នាក់ៗ​ ពោល​មិន​ជា​ការ​កំណត់​ជោគ​វាសនា​អនាគត​របស់​បុគ្គល​នោះ​ទេ​។​
    12/5/2022
    14:18
  • លោក ជីវ សុងហាក់៖ តុលាការពាណិជ្ជកម្ម ជាតុលាការមាននីតិវិធីពិសេស ក្នុងការជម្រះក្តីចាយពេលខ្លី និងតម្លាភាព
    ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​យើង​នា​រាត្រី​នេះ ​គឺ​លោក​ ជីវ សុងហាក់​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌។​ ក្រសួង​យុត្តិធម៌​ កាល​ពី​ថ្ងៃទី២៩​វិច្ឆិកា ​បាន​បើក​សិក្ខាសាលា​មួយ​អំពី ​ការ​បង្កើត​និង​ដំណើរការ​តុលាការ​ពាណិជ្ជកម្ម​កម្ពុជា​ ដែល​នឹង​អាច​លេច​រូបរាង​នៅ​ឆ្នាំ២០២៣​ខាង​មុខ។​ បើ​ទោះ​ជា​អាច​លេច​រូបរាង​នៅ​ឆ្នាំ២០២៣​ក្តី​ តែ​លោក​ ជីវ សុងហាក់ ​បញ្ជាក់​ថា​ ដំណើរការ​របស់​តុលាការ​ពាណិជ្ជកម្ម​ទាំង​ស្រុង​ ក្នុង​ការ​ជំនុំ​ជម្រះក្តី​ នឹង​អាច​ចាប់​ផ្តើម​នៅ​ឆ្នាំ២០២៤។​ បើ​តាម​លោក​ ជីវ សុងហាក់​ តុលាការ​ពាណិជ្ជកម្ម​ គឺ​ជា​តុលាការ​មាន​នីតិវិធី​ពិសេស​ ក្នុង​ការ​ជម្រះ​វិវាទ​ពាណិជ្ជកម្ម​ ដោយ​ប្រើប្រាស់​ពេល​វេលា​ខ្លី ​និង​ធានាបាននូវតម្លាភាព។
    12/4/2022
    11:30
  • លោក សួន សូរីដា ៖ បើលោក កឹម សុខា គ្មានសិទ្ធិធ្វើនយោបាយ ខ្ញុំក៏មិនធ្វើនយោបាយឡើងវិញដែរ
    ភ្ញៀវ​ប្រ​ចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ គឺ​លោក​ សួន សូរីដា ​ ជា​អតីត​តំណាង​រាស្រ្ត​ និង​សមាជិក​អចិន្ត្រៃយ៍​នៃ​អតីត​គណបក្ស​សង្រ្គោះ​ជាតិ​។​ លោក​ទើប​ឈាន​ជើង​ចូល​កម្ពុជា​វិញ​ បន្ទាប់​ពី​បម្រាម​៥​ឆ្នាំ​របស់​តុលាការ​កំពូល​បាន​អស់​សុពលភាព​នៅ​ថ្ងៃ​ទី​១៧​វិច្ឆិកា​។​ ទោះ​ជា​យ៉ាង​ណា ​លោក​អះ​អាង​ថា​លោក​នឹង​មិន​ធ្វើ​នយោបាយ​ឡើង​វិញ​ទេ​ ប្រសិន​បើ​លោក​ កឹម សុខា ​មិន​មាន​សិទ្ធិ​ធ្វើ​នយោបាយ​ ពិសេស​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ២០២៣​។​ សម្រាប់​លោក ​សូរីដា ​ការ​ចាក​ចេញ​របស់​អតីត​សមាជិក​បក្ស​ប្រឆាំង​នេះ​គឺ​ជា​សិទ្ធិ​របស់​ពួក​គេ​តែ​ថា​ មាន​ផល​ប៉ះ​ពាល់​ខ្លះ​ដល់​បរិយាកាស​នយោបាយ​នៅ​កម្ពុជា​។
    12/3/2022
    14:42
  • លោក សុខ ឥសាន៖ បើគ្មានកងទ័ពវៀតណាមទេ នោះកម្លាំងរណសិរ្សនឹងពិបាកផ្តួលរំលំរបបខ្មែរក្រហម
    ២ធ្នូ២០២២ គឺជាខួបលើកទី៤៤ឆ្នាំនៃការបង្កើតកម្លាំងរណសិរ្សសង្រ្គោះជាតិកម្ពុជា ដើម្បីផ្តួលរំលំរបបកម្ពុជាប្រជាធិបតេយ្យ។ មួយផ្នែកនៃជ័យជំនះរបស់កម្លាំងរណសិរ្ស ដែលមិនអាចប្រកែកបាន គឺជាការរួមចំណែករបស់កងទ័ពស្ម័គ្រចិត្តវៀតណាម តាមរយៈការពឹងពាក់របស់ប្រមុខដឹកនាំនៃគណបក្សប្រជាជនកម្ពុជា។ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គូសបញ្ជាក់ថា បើពេលនោះ គ្មានវត្តមានកងទ័ពវៀតណាមទេ នោះកម្លាំងរណសិរ្សនឹងជួបការលំបាកក្នុងការផ្តួលរំលំរបបខ្មែរក្រហម។ បើតាមលោក សុខ ឥសាន កំណើតរណសិរ្ស២ធ្នូ គឺជាមូលដ្ឋានគ្រឹះដែលនាំឲ្យមានថ្ងៃ៧មករា និងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា។
    12/2/2022
    9:45
  • ឧកញ៉ា​ សុង សារ៉ន៖​ កម្ពុជា​បាត់បង់​ទីផ្សារ​អង្ករ​គ្រាប់​វែង​ទាំង​ស្រុង​នៅ​ទីផ្សារ​អឺរ៉ុប​អំឡុង​ពេល៣ឆ្នាំ​នៃការជាប់ពន្ធ
    ដោយ​អនុវត្ត​ប្រព័ន្ធ​ Safegarde​ ដើម្បី​ការពារ​សមាជិក​របស់​ខ្លួន​ ដែល​ផលិត​ស្រូវ​អង្ករ​ដែរ​នោះ ​សហភាព​អឺរ៉ុប​បាន​ដាក់ពន្ធ​លើអង្ករ​គ្រាប់​វែង​កម្ពុជា ​និង​ភូមា​អស់​រយៈពេល​៣ឆ្នាំ ​ចាប់តាំង​ពីខែមករា​ ឆ្នាំ២០១៩មក​។​ ក៏ប៉ុន្តែ​កម្ពុជា​បាន​ដាក់​បណ្តឹង​ប្រឆាំង​នឹង​ចំណាត់ការ​របស់​គណៈកម្មការ​អឺរ៉ុប​ភ្លាមៗ​ ហើយ​ទើបតែ​ដើមខែវិច្ឆិកា ​ឆ្នាំ២០២២​នេះ ​តុលាការ​អឺរ៉ុប​បាន​កាត់ក្តី​ឲ្យកម្ពុជា​ឈ្នះ។ ​ក៏ប៉ុន្តែ​៣ឆ្នាំ​កន្លង​ទៅនៃការ​ដាក់ពន្ធ​លើអង្ករ​គ្រាប់វែង​កម្ពុជា​ចូល​ទៅអឺរ៉ុប​ ធ្វើឲ្យ​អង្ករ​កម្ពុជា​នាំចូល​ទីផ្សារ​អឺរ៉ុប​ធ្លាក់ចុះ​ ពី២០ទៅ៣០% ​ហើយ​អង្ករគ្រាប់វែង​កម្ពុជា​បាន​បាត់បង់​ទីផ្សារ​អឺរ៉ុប​ទាំងស្រុង។​ នេះបើ​តាម​លោក​ឧកញ៉ា ​សុង សារ៉ន​ ប្រធាន​ក្រុម​ប្រឹក្សាភិបាល​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ​ទោះយ៉ាង​ណា ​លោកឧកញ៉ា ​សុង សារ៉ន​ បញ្ជាក់​ថាសាល​ក្រម​របស់​តុលាការ​អឺរ៉ុប​ពេលនេះ ​ជួយ​ឲ្យកម្ពុជា​ទទួល​បាន​យុត្តិធម៌​ និង​មុខ​មាត់​មកវិញ​ ហើយ​ការនាំ​អង្ករ​ទៅកាន់​អឺរ៉ុប​រយៈពេល១១ខែ​ ឆ្នាំ​២០២២​នេះ ​បាន​រំកិល​ទៅជិត​ចំណុច​ដើមវិញ​ មុន​ពេល​អឺរ៉ុប​ដាក់ពន្ធ។​
    12/1/2022
    10:15

Radios similares

Acerca de ភ្ញៀវប្រចាំថ្ងៃ

Sitio web de la emisora

Escucha ភ្ញៀវប្រចាំថ្ងៃ, RG 690 y muchas más emisoras de todo el mundo con la aplicación de radio.net

ភ្ញៀវប្រចាំថ្ងៃ

ភ្ញៀវប្រចាំថ្ងៃ

Descarga la aplicación gratis y escucha radio y podcast como nunca antes.

Tienda de Google PlayApp Store

ភ្ញៀវប្រចាំថ្ងៃ: Radios del grupo